ខេត្តបន្ទាយមានជ័យបង្ក្រាបស្លឹកក្រាក់ថំ (Video Inside)

ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបសារធាតុញៀនម្យ៉ាង ដែលផ្សំមកពីស្លឹកក្រាក់ថំ។ ស្លឹកក្រាក់ថំ គឺជាប្រភេទរុក្ខជាតិម្យ៉ាង ដែលគេផលិតជាទឹកទទួលទាន និងអាហារប្រភេទនេះ បានធ្វើឱ្យមនុស្សញៀន។

ស្លឹកក្រាក់ថំនេះ ត្រូវបានប្រទេសជិតខាងថៃ និងម៉ាឡេស៊ី ធ្លាប់បានបង្ក្រាបជារឿយៗ និងក៏ធ្លាប់ត្រូវបានអាជ្ញាធរខ្មែរ តាមព្រំដែនភាគខាងលិច ធ្លាប់បានបង្ក្រាបកន្លងមកនេះផងដែរ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានថ្លែងនៅថ្ងៃទី២កក្កដាថា កម្លាំងចម្រុះដឹកនាំដោយលោកអភិបាលខេត្ត អ៊ុំ រាត្រី បានចុះទៅពិនិត្យ និងហាមឃាត់ទីតាំងផលិតទឹក នៃស្លឹកក្រាក់ថំនេះ នៅទីតាំងចំនួន ៥កន្លែង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

សមត្ថកិច្ចដកហូតសម្ភារៈផលិត ជាមួយនឹងទឹកច្រកដបលិតពីស្លឹកក្រាក់ថំនោះ បានជាច្រើនផងដែរ ។ មិនមានសេចក្តីរាយការណ៍ថា តើស្លឹកក្រាក់ថំនោះ ត្រូវបានកម្ពុជាចាត់បញ្ចូលជាសារធាតុគ្រឿងញៀនដែរឬយ៉ាងណាឡើយ ខណៈដែលស្លឹកក្រាក់ថំនេះ ត្រូវបានប្រទេសជិត ខាងបានចាត់វិធានការបង្ក្រាបរួចមកហើយ។

ads banner