គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ ខែកក្កដា បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាល ១០នាក់
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្តាលអោយមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាល ១០នាក់ ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក ស្លាប់ ១នាក់ ធ្ងន់ ២នាក់ ស្រាល ១នាក់ មិនគោរពសិទ្ធិ ៤លើក ស្លាប់ ២នាក់ ធ្ងន់ ៤នាក់ ស្រាល ២នាក់ បត់គ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ធ្ងន់ ០នាក់ ស្រាល ០នាក់ និងប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ធ្ងន់ ១នាក់ស្រាល ០នាក់ ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។