រដ្ឋបាលខណ្ឌច្បារអំពៅបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ដើម្បីពង្រឹងវិន័យក្រមសីលធម៌និងតួនាទីភារកិច្ចព្រមទាំងសិទ្ធិរបស់កម្លាំងប្រជាការពារទូទាំងខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសហការជាមួយរដ្ឋបាលខណ្ឌបាន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងសិទ្ធិរបស់កម្លាំងប្រជាការពារពេលចុះបំពេញការងារ ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ , លោកឡាយ ស្ទេវិន អភិបាលរងតំណាងលោកអភិបាល ចេង មុនីរ៉ា អភិបាលខណ្ឌនិងមានការចូលរួមពីកម្លាំងប្រជា ការពារទាំង៨សង្កាត់និងខណ្ឌសរុប ជិត២៥០នាក់ ។
ក្នុងឱកាសនេះលោកឡាយ ស្ទេវិន និងលោកវរសេនីយ៍ឯក ម៉ៅ សឿតអធិការនគរបាលខណ្ឌបានផ្តាំផ្ញើដល់កម្លាំងប្រជា ការពារអំពីតួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាខណ្ឌ។លោកក៏បានកោតសរសើរចំពោះការចូលរួមរបស់ប្រជាការពារនាពេលកន្លងមក៕
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។