គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧ ខែកក្កដា៖មនុស្សម្នាក់ស្លាប់និង​រងរបួសធ្ងន់ស្រាល១១នាក់

ភ្នំពេញ៖ ប្រភពរបាយការណ៍របស់អគ្គស្នងការដ្ឋាន​នគរបាល​ជាតិឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្តាលឱ្យមនុស្សមួយនាក់ស្លាប់ នឹងរងបួសធ្ងន់ស្រាល​ចំនួន​១១នាក់។

មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺ ដោយសារល្មើសល្បឿន , មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់ , ស្រវឹង, កត្តាផ្លូវនិងកត្តាយានយន្ត៕
ដោយៈភារ៉ា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner