អភិបាលខណ្ឌច្បារអំពៅ ៖ ណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាអនុវត្តបទបញ្ជាសម្ដេចនាយករដ្ឋមន្ត្រី ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បាអំពៅ បានលើកឡើងថា ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដូច្នេះយើងត្រូវរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព នូវបទបញ្ជារបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភទ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង ។

នេះជាការក្រើនរំឭករបស់លោកអភិបាលខណ្ឌបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅកាលពីនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងខណ្ឌ ,លោកអធិការនគរបាលខណ្ឌ ,លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោក-លោកស្រី ជាប្រធានការិយាល័យ និង លោក-លោកស្រី ជាចៅសង្កាតទាំង៨ ។

លោកអភិបាលបានលើកឡើងបន្តថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលបច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។តែដើម្បីឆ្លើយតបទៅនិងក្តីកង្វល់នេះ សូមអោយកម្លាំងគណៈបញ្ជការឯកភាពខណ្ឌ និងសង្កាត់ទាំង៨ ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ត្រូវបង្កើនសកម្មភាពបង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់ ។ ចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគ្រស្មាញងាយរងគ្រោះដោយបញ្ហាគ្រឿងញៀន ចុះល្បាតតាមមូលដ្ឋានជាប្រចាំ ។ មួយវិញ ទៀតចំពោះមន្ត្រីរាជការដែលមានការពាក់ពន្ធ័ជាមួយគ្រឿងញៀនគឺត្រូវតែបណ្តេញចេញជាបន្ទាន់ពីអង្គភាព ដោយមិនទុកឱ្យនៅធ្វើការទៀត ១១ឡើយ ។

លោកអភិបាលខណ្ឌក៍បានណែនាំទៅដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ បន្តបង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ។ បញ្ហាក្មេងទំនើងត្រូវគ្រប់គ្រងមុខសញ្ញាក្មេងទាំងនោះឱ្យបានដោយប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយលោក លោកស្រីជាចៅសង្កាត និយាយជារួមត្រូវរួមគ្នាអនុវត្តអោយមានប្រសិទ្ធភាព ។ ត្រូវចុះសហការជាគណៈគ្រប់គ្រងសាលារៀនចាប់ពីអនុវទ្យាល័យរហូតដល់វិទ្យាល័យ ។ ៣ចំណុចនេះមានសារៈសំខាន់ក្នុងការរក្សាបាននូវសណ្តាប់សង្គម សីលធម៍សង្គម និងសន្តិសុខសង្គម ។

លោកអភិបាលខណ្ឌបានណែនាំបន្ថែមឱ្យយកចិត្តទុកដាក់ក្នុងការបម្រើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ រួមមានសេវ៉ាតម្រូវការ សេវ៉ាសំណូមពរ សេវ៉ាចាំបាច់ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ។ បញ្ហាយកភាស៉ីនៅតាមផ្សារត្រូវយកចិត្តទុកដាក់គ្រប់គ្រងអោយបានច្បាស់លាស់ ហាមដាច់ខាតយកភាស៉ីពីអ្នកលក់តាមកញ្ច្រែង កញ្ជើរ ល្អី និងអ្នកលក់ដូរបន្តិចបន្តួចតាមចិញ្ចើមផ្លូវ ។ ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តការងារចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ។

លោកអភិបាលបានសង្កត់ធ្ងន់ថាចាប់ពីពេលនេះតទៅត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និង សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន ៕

ដោយ ៖ ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner