មេដឹកនាំអ៊ុយក្រែនបង្ហាញភាពឈឺចិត្តដោយសារដំណើរទស្សនកិច្ចមេដឹកនាំឥណ្ឌា និងហុងគ្រី ជួបលោកពូទីន (Video Inside)
អត្ថបទដោយ៖
Apsara Net
កិច្ចប្រឹងប្រែងព្យាយាមរបស់អ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច ដើម្បីចង់ឱ្យរុស្ស៊ីឯកា នៅលើឆាកអន្តរជាតិនោះ ត្រូវគេឃើញថា មិនអាចសម្រេចបានដូចតាមបំណងឡើយ។ កាលពីសប្តាហ៍មុន មេដឹកនាំហុងគ្រី នៃប្រទេសរបស់សមាជិកអង្គការណាតូ បានធ្វើទស្សនកិច្ចក្រុងម៉ូស្គូ ដោយបានជួបលោក វ្លាឌីមៀរ ពូទីន។ នៅក្នុងសប្តាហ៍នេះ មេដឹកនាំប្រទេសឥណ្ឌា បានធ្វើទស្សនកិច្ច២ថ្ងៃ នៅក្នុងក្រុងម៉ូស្គូ ដោយបានអញ្ជើញជួបលោក វ្លាឌីមៀរ ពូទីនផងដែរ។ មេដឹកនាំអ៊ុយក្រែនបានខឹងសម្បារយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចមេដឹកនាំហុងគ្រី និងឥណ្ឌា ជួបលោក វ្លាឌីមៀរ ពូទីន ក្នុងក្រុងម៉ូស្គូនេះ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍