ពីធីបើក ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ ទស្សនីភាពនៃការសម្តែងមានភាពសម្បូបែបនៃយុទ្ធគុនចម្រុះរបស់ខ្មែរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ និងចុះត្រួតពិនិត្យមើលការហាត់សមត្រៀមពិធីបើក ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC មានប្រសាសន៍ថា ថ្ងៃទី៩ ខែកក្កដានេះ គឺជាថ្ងៃត្រួតពិនិត្យចុងក្រោយ និងលម្អិតឱ្យបានច្បាស់លាស់នៃការរៀបចំពិធីបើក ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលពិធីបើកផ្លូវការ ធ្វើឡើងនៅថ្ងៃទី១១ ខែ កក្តដា ក្រោមអធិបតីភាព សម្តេច បវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យចុងក្រោយនៃការធ្វើពិធីបើកនោះ បានមើលឃើញថា កន្លែងមួយចំនួនត្រូវតែកែសម្រួលរៀបចំឡើងវិញ ហើយ យើងក៏កែសម្រួលភ្លាមៗដើម្បីឱ្យពិធីបើកទទួលបានជោគជ័យ។

ឯកឧត្តម បានគូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់កម្មវិធីបើកនៃការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២នេះ ទស្សនីភាព ការសម្តែងយុទ្ធគុនចម្រុះ នៃខ្មែរបុរាណប្លែកៗ និងពុំដែលមានក្នុងពិធីបើកពីមុនមកនោះឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រជុំជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ព្រមជាមួយការចុះពិនិត្យដោយផ្ទាល់របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ទទួលបន្ទកបេសកម្មពិសេស បាននិត្យឃើញកន្លែងមួយចំនួនត្រូវបានកែសម្រួលផងដែរ។

សម្រាប់ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២
មាន ១៨ប្រទេស បានចុះឈ្មោះ ក្នុងនោះអត្តពលិកចំនួន ១០១នាក់ ដោយប្រកួតវិលជុំ ជម្រុះពេញមួយថ្ងៃតែម្ដង នៅថ្ងៃទី០១ និងថ្ងៃទី០២៕

រូបភាព និង អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner