អភិបាលស្រុកស្ទោង អញ្ជើញចូលរួមសម្ពោធសមិទ្ធផលបឋមសិក្សានាងនយ
កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានអញ្ជើញចូលរួមសម្ពោធខ្លោងទ្វារ និងសមិទ្ធផលនានានៅបឋមសិក្សានាងនយ ក្នុងភូមិនាងនយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនេះលោក សាយ គឹមឡម បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស ត្រូវជំរុញនិងលើកទឹកចិត្តកូនចៅ ឱ្យបានបន្តសិក្សាយ៉ាងហោចណាស់ចប់ថ្នាក់ទី១២ហើយជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីងាយស្រួលក្នុងការចូលរួមកសាង
សេដ្ឋកិច្ចសង្គម ក៏ដូចជាគ្រួសារ។
ឆ្លៀតក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូច ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណារក្រោម ក៏ដូចជាស្រុកស្ទោងទាំងមូល សូមកុំចាញ់បោកមេខ្យល់ និងពួកឆ្លៀតឱកាស ដែលបាន ញុះញង់បំផុសបំផុលក្នុងការ កាត់ឆ្វៀលនិងចេញប្លង់កម្មសិទ្ធិប្លង់រឹងជូនប្រជាពលរដ្ឋដែលផ្ទុយនឹងគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងដីរដ្ឋនិងការពារធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹក ដីតំបន់បី ជាជម្រកត្រី និងជីវ:ចម្រុះនៅជុំវិញបឹងទន្លេសាប។
សូមជម្រាបថា សាលាបឋមសក្សានាងនយ មានសិស្សសរុប១៦២នាក់ (ស្រី៧៧នាក់) លោកគ្រូអ្នកគ្រូ៦នាក់ (ស្រី០៥នាក់)។ ក្នុងឱកាសនេះគណៈអធិបតីក៏ចូលរួមថវិកាបុណ្យផ្កាចំនួន៩១៥,០០០រៀលផងដែរ៕
ដោយ៖ប៊ុនរដ្ឋា