កម្ពុជា បន្តឈ្នះមីយ៉ាន់ម៉ាថ្ងៃទី២ នៃព្រឹត្តិការណ៍ DAVIS CUP

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ នៅថ្ងៃទី២នេះ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា បានបន្តឈ្នះក្រុមជម្រើសជាតិកីឡាវាយកូនបាល់ប្រទេសមីយ៉ាន់ម៉ា ក្នុងជំនួបទី២របស់ខ្លួន នៅថ្ងៃទី១១ ខែកក្តដា ក្នុងព្រឹត្តិការណ៍ DAVIS CUP នាពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងជំនួបទី២នេះ កម្ពុជាយកឈ្នះមីយ៉ាន់៣ទល់០ ក្នុងនោះ ពីរវិញ្ញាសាឈ្នះលើវិញ្ញាសាឯកក្តជន ដោយ កីឡាករ Mathew Krusling ប្រកួតឈ្នះ កីឡាករ មីយ៉ាន់ម៉ា Hein Latt Kyaw ក្នុងលទ្ធផល 6-4, 6-4 និងកីឡាករ ឡេង សារិនរាជ ឈ្នះកីឡាករ មីយ៉ាន់ម៉ា Aung Kyaw Naing ក្នុងលទ្ធផល 6-3, 6-2 ខណៈវិញ្ញាសាប្រកួតវាយគូ កីឡាករប៊ុន កេន្នី ចាប់ដៃជាមួយ កីឡាករឃ្លាំង ពន្លក ឈ្នះកីឡាករ មីយ៉ាន់ម៉ា Hein Htet Zaw និង Aung Myo Thant ក្នុងលទ្ធផល 7-5, 6-2។

ក្នុងពូលBជាមួយកម្ពុជា ក្រុមប្រទេស គុយវ៉ែត ឈ្នះអ៊ីរ៉ាក់ ៣ទល់០ បន្ទាប់ពីកីឡាករ Alabdullah Bader ឈ្នះ Saidi Adel ៦-០ និង២-០, កីឡាករ Abdulgamid Mubarak ឈ្នះ Abdullah Ali Hatem ៦-២ និង៦-០ និងការប្ររកួតវាយគូ ឈ្នះ ៦-៣ និង៦-២។
សម្រាប់ប្រកួតទី៣ ត្រូវថ្ងៃទី១២ កម្ពុជា និងត្រូវប៉ះក្រុមជម្រើសជាតិកីឡាវាយកូនបាល់ប្រទេស គុយវ៉ែត ដើម្បីដណ្តើមលេខ១ក្នុងពូលB ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner