តម្លៃប្រេងសាំងបន្ដកើន ម៉ាស៊ូតថេរ (Video Inside)

តម្លៃប្រេងសាំង នៅតែបន្ដកើនឡើងថែមទៀត ខណៈតម្លៃប្រេងម៉ាស៊ូត គឺនៅថេរ សម្រាប់ ការលក់ក្នុងរយៈពេល១០ ថ្ងៃខាងមុខនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺបន្ដកើនឡើងចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃ ចំនួន ៤ពាន់២០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន គឺនៅថេរ។

ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩០០រៀល, កន្លែងខ្លះមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល ក្នុងមួយលីត្រ និងកន្លែងខ្លះទៀត មានតម្លៃចំនួន ៥ពាន់រៀលក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner