សម្តេចធិបតីជួបជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ។

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដែលបង្កើតចាប់តាំងពីអាណ្ណត្តិទី៥ នៃរដ្ឋសភា គឺជាយន្តការមួយសម្រាប់រុញមន្ត្រីថ្នាក់ជាតិ ចុះជួយការងារផ្នែកអភិវឌ្ឍ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។

រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបបការងារដ៏សំខាន់ និងចាំបាច់ជាទីបំផុត។

នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភានេះ។

ads banner