សម្បត្តិធម្មជាតិកម្ពុជា មិនត្រឹមតែទាក់ទាញទេសចរបរទេសនៅក្រៅស្រុកនោះទេ ថែមទាំងទេសចរបរទេសនៅក្នុងស្រុកថែមទៀត

(ភ្នំពេញ)៖ តំបន់ប្រាសាទអង្គរ និងតំបន់វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្ត ដទៃទៀតបានកំពុងទាក់ទាញអ្នកទេសចរណ៍មកពីគ្រប់ទីកន្លែងនៅលើពិភពលោកមកទស្សនា មិនថាជារដូវណា ខែណានោះទេ។ ក្រៅពីអ្នកទេសចរណ៍បរទេសនៅក្រៅស្រុក ជនបរទេសនៅក្នុងប្រទេសក៏ពេញចិត្តដើរកម្សាន្ត ដើម្បីទស្សនាតំបន់តំបន់វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្ត និងទេសចរណ៍ នានានៅទូទាំងប្រទេស។

ឯកឧត្តម Dominic Williams ឯកឧអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើឡើងលើឡើងក្នុងបណ្តាញសង្គមកាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ថា លោកបានជិះរថយន្តក្រុង ពីភ្នំពេញទៅសៀមរាប ដើម្បីធ្វើដំណើរកម្សាន្តទេសចរណ៍ ទៅទីនោះជាមួយមិត្តភ័ក្តដែលធ្លាប់រៀនជាមួយគ្នា នៅសាកលវិទ្យាល័យ ដែលបានមកទស្សនាប្រទេសកម្ពុជា។

ឯកឧត្តម បានលើកឡើងថា ឯកឧត្តម មិនពាក់អាវធំ មិនញ៉ាំនំសាន់វិចនៅការិយាល័យនោះទេ មិនបានជិះឡានទូតទេ មិនបានទៅធ្វើការទេ ប៉ុន្ទែឯកឧត្តម បានស្លៀកខោខ្លី ញ៉ាំម្ហូបខ្មែរនៅតាមភោជនីយដ្ឋាន ជិះឡានក្រុង និងម៉ូតូកង់បី និងសប្បាយរីករាយ ក្នុងដំណើរកម្សាន្តនៅចុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា វត្តមានភ្ញៀវទេសចរក្នុងខេត្តសៀមរាបកំពុងមានការរីកចម្រើន និងធ្វើឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ បានបង្កើនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឱ្យទូលំទូលាយ និងបង្កើនជើងហោះហើរទាំងនៅក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកាន់កម្ពុជាកាន់តែច្រើន ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤១ លាននាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានការកើនឡើង ២២,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦៣លាននាក់ ៕

ប្រភព ៖ ទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner