សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យប្រជាពលរដ្ឋអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិតបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា រួមមាន យុទ្ធមិត្តបម្រើកទ័ពជំនាន់ឆ្នាំ១៩៧៨ អតីតយុទ្ធជន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងនិវត្តន៍ជន ដែលមានគុណបំណា់ចំពោះជាតិ មាតុភូមិ ចំនួន ៥០០គ្រួសារ ស្ថិតនៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបហណ្ឌិត បានថ្លែងអំណរគុណ ចំពោះសមានចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់ អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ដែលបានផ្តល់ជំនួយ មនុស្សធម៌ផ្តោតលើការជីកអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ និង ស្រុកចន្ទ្រា  ក្នុងខេត្តស្វាយរៀង សរុបទាំងអស់ចំនួន ២៥អណ្តូងទឹក ដែលប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣,៧៥០០ ដុល្លារអាមេរិក។  ក្នុងនោះបានសាងសង់រួចរាល់ជាស្ថាពរចំនួន ១៧។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា  ការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួម ចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ បងប្អូន និងប្រជាពលរដ្ឋ ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង។ ជាពិសេស ការប្រើប្រាស់ទឹក ស្អាតបានចូលរួមចំណែកក្នុងការ កាត់បន្ថយនូវការឆ្លងមេរោគ តាមរយ: ការថែទាំសុខភាព ការកាត់បន្ថយ ភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគ និងការកែលម្អរសុខភាព និងសុវត្ថិភាព ការងារ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏ បានសំណូមពរ ដើម្បីឲ្យការប្រើប្រាស់អណ្តូងទឹក ទាំងនេះបានយូអង្វែង សូមប្រជាពលរដ្ឋដែល អាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សា អណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។

ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ក៏បានទទួលអំណោយពី អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ជាគ្រឿងឧបភោគ បរិភោគ មួយចំនួនដូចជា៖ អង្ករ ៦គីឡូក្រាម  អំបិល១គីឡូក្រាម  ស្ករ១គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា មួយចំនួន៕

ដោយ ៖ ថេតវិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner