អភិបាលខេត្តបាត់ដំបងជួបពិភាក្សាការងារជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសខេត្ត

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអន្តរក្រសួង ដែល ដឹកនាំ​ដោយឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនា យករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមាសភាពនៃ ក្រុម ចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសថ្មី។

ក្នុងជំនួបកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៤នាសាល ប្រជុំសាលាខេត្តបាន​ផ្តោតសំខាន់លើការ​បង្ហាញនូវក្រុម ការងារអន្តរ​ក្រសួង​នៃក្រុមចម្រុះអធិការកិច្ចហត្ថពលកម្ម បរទេសថ្មី ដែលមានសមាសភាពមន្ត្រីមកពីនាយកដ្ឋាន ជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជននៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ,នាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៃអគ្គនាយកដ្ឋានការងារ មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលមានសមាសភាព ចំនួន១១រូប ក្នុងនេះមាន ប្រធាន(មួយរូប),អនុប្រធាន(បួនរូប) និងសមាជិក(ប្រាំមួយរូប)។

ក្នុងឱកាសនេះក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសក៏បានធ្វើរបាយការណ៍បង្ហាញពីវឌ្ឍនភាពការងារ​នាពេលកន្លង ទៅ។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលខេត្ត បាត់ដំបង បានរំលេចពីលទ្ធផលការងារគ្រប់គ្រងហត្ថពលកម្ម បរទេស សម្រេចបានក្នុងឆ្នាំកន្លងទៅ។ដោយឡែកក្នុង ឆ្នាំ២០២៤នេះ មន្ទីរបានផ្តល់ការអនុញ្ញាត​ប្រើប្រាស់ហត្ថ ពលកម្មបរទេស(កូតា) ដល់សហគ្រាសសរុបចំនួន ៥៣សហគ្រាស។ចំនួនសំណើសរុប ៥៩សំណើនិង ចំនួន កូតាសរុប ៥១៤នាក់។

លោកប្រធានមន្ទីរបន្ថែមថា ចំណែកការផ្តល់ប័ណ្ណ/សៀវភៅ ការងារជនបរទេសតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម មានចំនួន១២៨
សហ​គ្រាស (ជនបរទេសស្វ័យនិយោជន៍ ៨៣ សហគ្រាស)។ ជនបរទេស សរុបចំនួន ៤៩៥នាក់(ស្រី ១០៩នាក់) និង (៣៤សញ្ជាតិ)។ជនបរទេសស្នើសុំប័ណ្ណសៀវភៅ ការងារ (ពន្យា)មាន១១៨សហគ្រាសសរុប៤៣៩នាក់(ស្រី៩១នាក់)និង(ស្វ័យនិយោជន៍ ចំនួន ១០សហគ្រាស)។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តបាត់ដំបងក៏បានបង្ហាញពីលទ្ធផលការងារ របស់ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពលកម្មបរទេសក្នុងខេត្ត ឆ្នាំ២០២៣ផងដែរ។ជាលទ្ធផលការងារបានត្រួតពិនិត្យ រកឃើញ មានជនបរទេស សរុប៤៩៨នាក់។មាន ប័ណ្ណការងារ និង សៀវភៅការងារចំនួន ៤៤៥នាក់មានបង្កាន់ដៃបង់ប្រាក់ មួយ នាក់និងជនបរទេសប្រើប្រាស់ទិដ្ឋាការ B និង C ចំនួន ៥២ នាក់។

តាមរយៈនៃលិខិតបង្គាប់ការអន្តរក្រសួង ចុះថ្ងៃទី២១ខែ ឧសភាឆ្នាំ២០២៤ ក៏បានបញ្ជាក់ពីបេសកកម្មរបស់ ក្រុម ចម្រុះនេះ ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងខេត្តបាត់ដំបង ដើម្បីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ ស្តីពី ការងារ នៃព្រះរាជាណាចក្រកម្ពុជា៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner