លោក យឿន ភីយុទ្ធ ៖ ទោះមិនទាន់មានដៃគូសហការ ក៏ព្រឹត្តការណ៍ប្រណាំង​កង់​ភ្នំទទួលបានការគាំទ្រច្រើន

(ភ្នំពេញ)៖ ព្រឹត្តការណ៍ប្រណាំងកង់ភ្នំ Mountain Bike Series ឆ្នាំ២០២៤ ជុំទី១ ដែលទទួលបានការគាំទ្រច្រើនដោយមានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ចូលរួមសរុប ២៣៥នាក់ បានបញ្ចប់ដោយជោគជ័យ នៅទីលានជណ្តើរកាច់ ស្ថិតនៅភូមិស្រែផ្អេរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោក យឿន ភីយុទ្ធ អ្នករៀបចំ Mountain Bike Series បានឱ្យដឹងថា ការប្រណាំងជុំទី១ ឆ្នាំនេះ គឺជោគជ័យមួយកម្រិត ទោះមិនទាន់មានដៃគូសហការ តែមានអ្នកចូលរួមមិនច្រើនលើសលប់អាចទទួលយកបានដោយមានក្រុមខ្លះមានកីឡាករ កីឡាការិនីជាង ៦០នាក់ ផ្តល់ភាពងាយស្រួលដល់គណកម្មការក្នុងការរៀបចំ។ រីឯសិទ្ធផលវិញ ទាំងកីឡាករវ័យក្មេង និងកីឡាករចាស់មានការកើនឡើងដោយប្រណាំងលើផ្លូវឧបសគ្គដូចគ្នា អ្នករៀបចំរូបនេះ រំពឹងថា ជុំទី២ និងទី៣ នឹងមានអ្នកចូលរួមច្រើនជាពិសេសកីឡាករអន្តរជាតិ ។

……….ដាក់សម្ភាសន៍ លោក យឿន ភីយុទ្ធ ….០២នាទី ០៨វិនាទី …….

ចំពោះលទ្ធផលបច្ចេកទេសវិញ Class A លេខ១ កីឡាករ សាំង សីហា លេខ២ កីឡាករ ហួត លយរស្មី និងលេខ៣ កីឡាករ ដេវីត ព័រយ៉េ , Class Master លេខ១ កីឡាករ Pierre Yves Catry លេខ២ កីឡាករថៃ Surachet Singjui , Class Women លេខ១ កីឡាការិនីវៀតណាម Ton Hoang Khanh Lan លេខ២ កីឡាការិនី វុន ស្រីនីត និងលេខ៣ កីឡាការិនី ស៊ុន ជូលី និងមានលទ្ធផលជាច្រើន Class ទៀត ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងកង់ភ្នំ Mountain Bike Series ជុំទី២ នឹងប្រព្រឹត្តទៅនៅទីលានព្រែកលៀប ខណ្ឌជ្រោយចង្វា សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ រីឯជុំទី៣ ធ្វើនៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner