ខេត្តសៀមរាបគ្រោងប្រកាសជាខេត្ត ODF នៅខែវិច្ឆិកា (Video Inside)

ខេត្តសៀមរាបគ្រោងនឹងប្រកាសជាខេត្ត ODF ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានបញ្ជាក់លើការបញ្ហានេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៤ បន្ទាប់ពីមន្ត្រីជំនាញបានវាយតម្លៃ នូវចំនួនបង្គន់អនាម័យនានា ដែលមានក្នុងបច្ចុប្បន្ន។

សេចក្តីរាយការណ៍បង្ហាញថា ក្នុងខេត្តសៀមរាប មានភូមិ ODF ដែលជាភូមិបញ្ចប់ការបន្ទោរបង់ពាសវាលកាល មាន ៨៦៥ភូមិ និងភូមិមិនទាន់ ODF មាន ៩០ភូមិ។

របាយការណ៍បន្តថា ឃុំ ODF មាន ៨១ឃុំ រីឯឃុំមិនទាន់ ODF មាន ១៩ឃុំ។ ចំណែកស្រុក ODF មាន ៦ស្រុក រួមមាន ស្រុកអង្គរជុំ ស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកក្រឡាញ់ និងស្រុកប្រាសាទបាគង។

កិច្ចប្រជុំបានឯកភាព ទទួលយកនូវលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិ និងអង្គការដៃគូ ដើម្បីខេត្តសៀមរាបក្លាយជាខេត្ត ODF នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ads banner