សម្តេចធិបតី៖ “សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)

បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ដែលមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់។

ការបន្តថែរក្សាកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) តាមរយ:ការចងក្រង និងគ្រប់គ្រងឯកសារ ជាមួយនឹងការចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅគ្រប់ជំនាន់ នឹងចូលរួមចំណែកដល់ការកសាងសន្តិភាពសកល ហើយនឹងជួយដល់សាធារណជនទូទៅ ឱ្យស្វែងយល់បន្ថែមអំពីអំពើឧក្រិដ្ឋកម្មធន់ធ្ងរ ភាពជោគជ័យនៃដំណើរការជំនុំជម្រះក្តីដែលបាននាំយកអតីតប្រមុខរដ្ឋនៃរបបមួយមកធ្វើការជំនុំជម្រះទោស បានលាតត្រដាងនូវការពិតជាប្រវត្តិសាស្រ្តអំពីរបបខ្មែរក្រហម បានផ្តល់យុត្តិធម៌ បានជួយសម្រាលផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងបានបន្សល់ទុកនូវឯកសារសំណុំរឿងចំនួនជាង ២,៤ លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង”។

#ams1minute

ads banner