លោក ទេព រិទ្ធីវិទ្ធ ៖ ទោះបីព្រឹត្តិការណ៍ DAVIS CUP បានបញ្ចប់ បេសកម្មភាព​​ហ្វឹក​ហាត់ពង្រឹងសមត្ថភាពនៅតែបន្ត

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ក្រោយបញ្ចប់បេសកម្ម DAVIS CUP គ្រុបទី៤ ដោយជោគជ័យ កម្ពុជាដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣នៃព្រឹត្តិការណ៍ DAVIS CUP ឆ្នាំ២០២៥ ។ ទោះបីជាព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួល​ធ្វើ​ជាម្ចាស់ផ្ទះ បានបញ្ចប់ទៅហើយ យ៉ាងណាក្តី ក៏កីឡាករជម្រើសជាតិកីឡា​វាយ​កូន​បាល់កម្ពុជា មិនបានឈប់សម្រាកនោះទេ ពោលនៅតែបន្តបេសកម្ម​ហ្វឹកហាត់ និងមានផែនការចេញទៅប្រកួតនៅក្រៅប្រទេសជានិច្ច។

ការហ្វឹកហាត់ជាប់ជានិច្ចនេះ ត្រូវបាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ កីឡាវាយកូនបាល់កម្ពុជា បាននិយាយថា ជាការពង្រឹងសមត្ថភាព ដើម្បី​បង្កើនសកក្តានុពលភាពខ្លាំងរបស់កីឡាករកម្ពុជាត្រៀមសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ក្នុងនោះមានព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ ព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៣ឆ្នាំ២០២៥។

លោក បានពន្យល់ថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មិនទុលពេលវេលា​ចោល ដោយមិនហ្វឹកហាត់ និងមិនរៀបផែនការ ពោលហ្វឹកហាត់ជាប់ជានិច្ច និងចេញទៅប្រកួតនៅប្រទេសរហូត ។ ការធ្វើបែបនេះ គឺជាយុទ្ធសាស្រ្ត​បំពេញ​​បច្ចេកទេស បង្កើនបទពិសោធន៍សម្រាប់កីឡាករ និងជួយឱ្យកីឡាករ​អភិវឌ្ឍ​សមត្ថភាពអាចដណ្តើមបានមេដាយជូនជាតិសម្រាប់ការប្រកួតធំៗ។ ជាក់ស្តែង ដូចជាព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤នេះជាដើម ។ ជ័យជម្នះ បានកើតឡើង តាមរយៈការរៀបចំយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់​របស់​សហ​ព័ន្ធ ក្នុងនោះ មានការហ្វឹកហាត់ពង្រឹងសមត្ថភាពនៅលើទីលានជាប្រចាំ កម្មវិធីបោះជំរំនៅខេត្តសៀមរាប និងការប្រកួតនៅក្រៅប្រទេសក្នុងពានរង្វាន់​អន្តរជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤ ដែលទើបតែបញ្ចប់​កាលពី​ថ្ងៃ​ទី​១៣ កក្តដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមជម្រើសជាតិកីឡាវាយកូន​បាល់​កម្ពុជា ដែលមានសមាសភាព ទេព ធីម៉ូធី ឡេង សារិនរាជ ឃ្លាំងពន្លក ប៊ុន កេន្នី និងម៉ាឃ្យូ ក្រូសស្ល៊ីង បានបង្ហាញសមត្ថភាពធ្វើឱ្យបណ្តាប្រទេស​ភ្ញាក់​​ផ្អើលយ៉ាងខ្លាំង អំពីការអភិវឌ្ឍរីកចំរើនផ្នែកសមត្ថភាព ។ ការរួបរួម​សាម​គ្គីភាព និង យល់ចិត្តគ្នាក្នុងក្រុម បានជួយឱ្យក្រុមជម្រើសជាតិកីឡា​វាយកូន​បាល់កម្ពុជាដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣ នៅឆ្នាំ២០២៥៕

រូបភាព ៖ សហព័ន្ធ
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner