Biden ទទូចឲ្យឈប់ប្រើ «ប្រភេទកាំភ្លើង» បាញ់លោកត្រាំ

អាមេរិក៖ លោក Joe Biden បានអំពាវនាវឲ្យហាមប្រើប្រាស់កាំភ្លើង ពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ជាប្រភេទកាំភ្លើងដែលត្រូវបានខ្មាន់កាំភ្លើងយកទៅបាញ់ប្រហារ ប៉នប៉ុនផ្តាច់ជីវិត លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក កាលពីចុងសប្តាហ៍។

ថ្លែងក្នុងប្រជុំរបស់អង្គការសិទ្ធិមនុស្ស NAACP នៅ Las Vegas កាលពីថ្ងៃអង្គារប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បាននិយាយ «សូមចូលរួមជាមួយខ្ញុំ ក្នុងការកុំឲ្យអាវុធសង្រ្គាម មាននៅតាមផ្លូវរបស់អាមេរិកបន្តទៀត ដល់ពេលត្រូវហាមឃាត់កាំភ្លើងទាំងនេះហើយ»។

ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតស្វែងរកមូលហេតុ ដែលខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំ ឈ្មោះ Thomas Matthew Crooks ដែលប៉ុនប៉ងធ្វើឃាតលោក Trump នៅឯព្រឹត្តិការណ៍ជួបជុំ នៅរដ្ឋ Pennsylvania ។ ប៉ុន្តែ ខ្មាន់កាំភ្លើងរូបនេះ
ត្រូវបានបាញ់សម្លាប់ដោយពួក Snipers។

ការស្ទង់មតិរបស់ Washington Post ក្នុងឆ្នាំ២០២៣ បានប៉ាន់ប្រមាណថា ម្នាក់ ក្នុងចំណោមមនុស្សពេញវ័យអាមេរិក ២០នាក់ មានកាំភ្លើង AR-15 យ៉ាងតិច មួយដើម នេះបើតាម France24៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner