បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករ ទូទាំងខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹក​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករ ទូទាំងខេត្ត ដែលពិធីនេះធ្វើឡើងនៅភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា យុទ្ធនាកា​រចាក់វ៉ាក់សាំងដល់សត្វពាហនៈ នាពេលនេះ គឺក្នុងគោលបំណង ដើម្បីបង្ការ​ជំងឺ​ឆ្លង ជាពិសេសទប់ស្កាត់កុំឱ្យមានជំងឺសារទឹក កើតឡើងដល់សត្វពាហន: របស់ប្រជាកសិករយើង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយ​មន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និង​ជួយ​រាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ហើយត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារ​ឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ក្រៅពីនោះ ត្រូវតាមដានហ្វូងសត្វល្អិតដែល​បំផ្លិចបំផ្លាញ​ដំណាំផ្សេងៗ ដើម្បី​ដាក់វិធានការទប់ស្កាត់ ឱ្យបាន ទាន់ពេលវេលា ៕

ដោយ ៖ លី ពៅ

ads banner