«ពេលដឹងការពិត មានអារម្មណ៍ថា ទោសដែលដាក់លើអាឡិច និងគូកននៅស្រាលណាស់»

តាមរយៈវីដេអូបែកធ្លាយជាបន្តបន្ទាប់ យើងបានដឹងអំពីផែនការក្បត់ដ៏ធំមួយដែលមានជនបរទេសឈ្មោះ Alexjandro Gonzales Davidson។ នៅខាងក្រៅ អាឡិចនិងគូកនសម្តែងធ្វើជាយុវជនការពារបរិស្ថាន ប៉ុន្តែផែនការដែលគេពិភាក្សាគ្នាគ្មានអ្វីជាប់ពាក់ព័ន្ធនឹងបរិស្ថានសូម្បីតែបន្តិច តែវាគឺជាផែនការដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងគោលបំណងផ្តួលរំលំសុទ្ធសាធ។

ក្រៅពីជេរប្រមាថព្រះមហាក្សត្រ និងមាក់ងាយថ្នាក់ដឹកនាំ ជនបរទេសឈ្មោះអាឡិចបាននិយាយអំពីផែនការរៀបចំលេខាធិការដ្ឋានមួយនៅក្រៅប្រទេស ដើម្បីប្រឆាំងរាជរដ្ឋាភិបាល តាមរយៈការទទួលលុយពីបរទេស។ តាំងពីការផ្តល់គំនិតគូរូបថ្លុក និងការធ្វើសកម្មភាពនានា ដើម្បីបម្រើឱ្យគោលដៅផ្តួលរំលំ ឬហៅថាបដិវត្តន៍ពណ៌ រហូតដល់ការកៀរគរលុយពីម្ចាស់ជំនួយដើម្បីគាំទ្រសកម្មភាពរបស់ខ្លួន អាឡិចគឺជាមេគំនិត ឬមេក្លោងទាំងអស់។ ចំណែកយុវជនដែលបានអះអាងថាខ្លួនជាសកម្មជនបរិស្ថាន គឺជាអ្នករួមគំនិតយ៉ាងពិតប្រាកដដែលមិនអាចប្រកែកបាន ពីព្រោះពួកគេទទួលបញ្ជាពីអាឡិច ដែលពួកគេហៅថា «លោកឳ» និងបានរួមគំនិតយោបល់ផ្តល់ការគាំទ្រ ព្រមទាំងទទួលយកផែនការទាំងនោះមកអនុវត្ត។ ក្រោយពីបានស្តាប់វីដេអូបែកធ្លាយទាំង ៣ភាគនេះ យើងពិតជាបានដឹងច្បាស់ថា អ្វីដែលពួកគេបានសម្តែងកន្លងមក ដោយតាំងខ្លួនជាយុវជនបរិស្ថានគឺជាការបោកប្រាស់ដើម្បីបន្លំភ្នែកមហាជនសុទ្ធសាធ។

បរិស្ថានគ្រាន់តែជារបាំងមុខប៉ុណ្ណោះ ប៉ុន្តែសកម្មភាពពិតរបស់ក្រុមនេះគឺជាការអនុវត្តផែនការផ្តួលរំលំ។ យោងតាមវីដេអូបែកធ្លាយនេះ អាឡិចបានបញ្ចេញឈ្មោះអ្នករួមគំនិតមួយចំនួន ដូចជា ប៉ា ងួនទៀង និងវិទ្យុអាស៊ីសេរីនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងនៅបាងកកជាដើម។ កន្លងទៅ ខ្ញុំចេះតែឆ្ងល់ដែរថា សកម្មជនបរិស្ថានមួយក្រុមនេះមិនដែលបានធ្វើ សកម្មភាពដាំដើមឈើ ឬជួយសម្អាតបរិស្ថាន ដូចយុវជនបរិស្ថានជាច្រើនដែលបានធ្វើនោះឡើយ។ តែក្រុមនេះបែរជាធ្វើសកម្មភាពបែបបង្ករឿង ចោទប្រកាន់ មួលបង្កាច់ បំផ្លើសបំភ្លៃបែបសកម្មជននយោបាយទៅវិញ។ លើសពីនេះ ពួកគេធ្វើសកម្មភាពប្លែកៗ ដូចជាជួតក្បាលនឹងក្រម៉ា ឬកន្សែងស លើកបដា ឬតែងខ្លួនជាខ្មោចជាដើម។ តើទង្វើបែបនេះជាសកម្មភាពការពារបរិស្ថានឬ? ឥឡូវនេះទើបយើងដឹងច្បាស់ថា ទាំងនោះគឺជាអំពើបង្កហេតុ ដើម្បីបង្កើតជាចលាចលសង្គម តាមគំរោងបដិវត្តន៍ពណ៌ដែលជាផែនការរបស់អាឡិចទាំងស្រុង។

តាមរយៈផែនការដែលអាឡិចរៀបចំ គេក៏អាចដឹងទៀតថាមានអ្នករួមគំនិតជាច្រើនទៀត។ ហេតុដូច្នេះហើយបានជានៅពេលដែលក្រុមនេះធ្វើសកម្មភាព ជាពិសេសនៅពេលពួកគេបង្កហេតុជាមួយអាជ្ញាធរមានសមត្ថកិច្ច មានបណ្តាញរបស់ពួកគេ ដែលក្នុងនោះមានអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន ដែលទទួលលុយពីបរទេស និងអង្គការបរទេសខ្លះដែលជាម្ចាស់ជំនួយ រួមទាំងឧបករណ៍ឃោសនាបម្រើនយោបាយជ្រុលនិយមពីក្រៅប្រទេសដូចជាអាស៊ីសេរី ខេមបូឌាដេលី និងវីអូឌីជាដើម តែងចេញមុខការពារយ៉ាងស្រុះគ្នាល្អណាស់។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះគឺ ពួកគេតែងធ្វើសកម្មភាពផ្គើនជាមួយអាជ្ញាធរដោយគ្មានកោតក្រែងឡើយ។ មានរឿងមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ ដែរនោះគឺ នៅពេលដែលមានសហជីពជាច្រើនបានស្នើទៅក្រសួងមហាផ្ទៃឱ្យធ្វើសវនកម្មហិរញ្ញវត្ថុពីអង្គការសង់ត្រាល់ ស្រាប់តែមានអង្គការបរទេសមួយចំនួនចេញមុខស្នើកុំឱ្យក្រសួងមហាផ្ទៃត្រួតពិនិត្យប្រភពហិរញ្ញវត្ថុរបស់អង្គការសង់ត្រាល់ទៅវិញ។

ប្រសិនបើពួកគេធ្វើសកម្មភាពដោយសុច្ចរិតមែន ហេតុអ្វីចាំបាច់ខ្លាចតម្លាភាព? ក្រែងខ្លួនតែងតែទាមទារឱ្យមានតម្លាភាពនោះអី? ទាំងអស់នេះគឺជាខ្សែចំណងទាក់ទងគ្នាដ៏វែងអន្លាយ និងចាក់ស្រេះនៃខ្សែបណ្តាញចលនាបដិវត្តន៍ ដែលតែងតែបង្កជាព្យុះភ្លៀង ផ្គររន្ទះ បោកបក់ឥតឈប់ឈរមកលើទឹកដីកម្ពុជាដ៏កំសត់របស់យើង។ មកដល់ត្រឹមនេះ ខ្ញុំពិតជាកោតសរសើរថ្នាក់ដឹកនាំដែលមានភាពឆ្លាតវៃ ក្នុងការទប់ស្កាត់បានទាន់ពេលវេលានូវឧបាយកលបដិវត្តន៍ពណ៌ទាំងនេះ។

ដោយឃើញជាក់នឹងភ្នែកបែបនេះ ខ្ញុំពិតជាមានអារម្មណ៍ថា ទោសដែលតុលាការកម្ពុជាបានដាក់ទៅលើអាឡិចនិងគូកនពិតជានៅស្រាលណាស់។ ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំសូមស្នើឱ្យតុលាការដាក់ទោសបន្ថែមទៅលើជនបរទេសឈ្មោះអាឡិចនិងគូកនឱ្យបានធ្ងន់ធ្ងរជាងនេះទើបសមនឹងអំពើក្បត់ និងរួមគំនិតក្បត់របស់ពួកគ។ ចាំមើលថា ក្រោយពេលឃើញវីដេអូបែកធ្លាយនេះ តើនៅមានអង្គការ សមាគមណាខ្លះទៀតដែលចេញមុខការពារអាឡិចនិងគូកន? តើមាននរណាខ្លះទៀតដែលនៅតែចាត់ទុកក្រុមនេះជាសកម្មជនការពារបរិស្ថាន?
ដោយ៖ អ្នកនយោបាយតុកាហ្វេ

“In view of the revealed truth, the sentences handed down against Alex and his accomplices are very light!”

A series of publicly leaked videos have revealed a major conspiracy involving a foreign national, Alexjandro Gonzales Davidson.
On the surface, Alex and his accomplices posed as a young environmental group, but inside, as in the leaked videos, their projects had nothing to do with the environment. Rather, these were merely anti-state plots aimed at overthrowing the Royal Government of Cambodia.

They insulted His Majesty the King and showed contempt towards Cambodian leaders. On top of that, this foreigner Alex had revealed his plan to establish an overseas secretariat to wage resistance against the government with help from foreign funding. From providing concepts for caricature, and initiating activities aimed at toppling the government or often known as the Color Revolution, to raising fund from donors, Alex is indeed the mastermind and the main culprit.
The youths who called themselves environmental activists are undoubtedly the real colluders, because not only did they receive orders from Alex, whom they called “Father”, but they also contributed ideas and supported the execution of the plans.

These three leaked videos clearly showed that their past actions under the banner of young environmental activists were a sheer disguise intended to deceive public opinion. The environment issue was a mere cover for their plots to overthrow the government.
According to the leaked videos, Alex also revealed some names of his accomplices, including Pa Nguon Teang and the Radio Free Asia in Washington DC as well as in Bangkok.

Before, I always wondered why this environmental group never planted a tree or helped clean up the environment like other environmental groups.
Instead, the group often conducted its activities in a provocative manner, using baseless accusations, slandering and distorting facts, and carrying out actions comparable to those of political activists.

In addition, they had conducted odd activities such as wrapping their heads with a Krama (Cambodian traditional scarf) or with white scarf (reminiscent of a funeral), while holding up protest banners, or dressing up as ghosts, etc.
Should these activities be considered acts of environmental protection? Only now do we realize that all of these activities are efforts aimed at sparking social unrest within the larger plot of the Color Revolution, which was entirely planned by Alex.
Tracing the plot organized by Alex also leads to connections with many other conspirators.
For instance, whenever his group took actions, especially when provoking the authorities, their networks, including some local civil society organizations that receive foreign funding and some foreign organizations that are donors, as well as overseas-based propaganda outlets for extremists such as Radio Free Asia, The Cambodia Daily and VOD, have always come forward to defend them in a well-coordinated manner.

What is even more striking is that they often act without fear, in defiance of the law and the authorities.
Furthermore, when many unions asked the Ministry of Interior to conduct a financial audit on CENTRAL (Center for Alliance of Labor and Human Rights), some international NGOs suddenly stepped forward to ask the Ministry not to proceed in examination of CENTRAL’s source of funding.
If these organizations acted in good faith, why are they afraid of transparency when transparency is exactly what they have always asked for?
Such coordination explains the complex and intertwined networks of revolutionary movements that often attempt to cause chaos and create endless storms against sympathetic Cambodia.

In this context, Cambodian leaders deserve great respect for their wise and timely action to prevent the Color Revolution from progressing.
Seeing is believing. I can only feel that the sentences handed down by the Cambodian court against Alex and his accomplices are very light.
As a Cambodian, I would like to plead with the court to impose harsher sentences on the foreigner Alex and his accomplices given the seriousness of the crimes of treason and collusion they committed.

With the solid evidence of the leaked videos, will there be other organizations or associations that will come to the defense of Alex and his accomplices? Who else still considers this group environmentalist?

By: Politico Coffee Insider

ads banner