ប្រទះឃើញគ្រាប់មីនសញ្ញាលេខបូក ៤គ្រាប់ ក្នុងចម្ការពោតក្រោយមេឃធ្លាក់ភ្លៀងរួច (Video Inside)

គ្រាប់មីនប្រភេទ៧២ ឬមីនសញ្ញាលេខបូកចំនួន៤គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុងចម្ការពោតមួយកន្លែង ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

អភិបាលស្រុកបាណន់ លោក ស្រេង សុខា ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់នៅថ្ងៃទី១៨ ខែកក្តដាថា គ្រាប់មីនប្រភេទ៧២ ចំនួន ៤គ្រាប់នេះ ត្រូវបានបុរសម្នាក់ជាម្ចាស់ចំការអាយុ ៤៤ឆ្នាំឈ្មោះ អឿន ម៉ៅ បានប្រទះឃើញនៅក្នុងចំការពោត ស្ថិតក្នុងភូមិស្នឹងកើត, ឃុំស្នឹង នៃស្រុកបាណន់។

បុរសជាម្ចាស់ចម្ការ បានថ្លែងថា គាត់បានប្រទះឃើញគ្រាប់មីនទាំងនេះ នៅក្នុងចម្ការពោត ក្រោយពេលមេឃបានធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ ដែលមានទឹកហូរកាត់ដី នៅក្នុងចំការ។

លោក អឿន ម៉ៅ បានថ្លែងថា គាត់តែងប្រទះឃើញគ្រាប់មីននៅរាយប៉ាយ ក្នុងដីចម្ការជារៀងរាល់ឆ្នាំ នៅពេលគាត់បានភ្ជួរដីធ្វើចម្ការនោះ។ គាត់បានថ្លែងថា បើគិតដល់ពេលនេះ គាត់បានប្រទះឃើញគ្រាប់មីនប្រភេទដូចគ្នានេះចំនួន ១១គ្រាប់ហើយ។

លោក អឿន ម៉ៅ បានសំណូមពរសុំឲ្យអាជ្ញាធរ ឬមន្ត្រីអង្គភាពកំចាត់មីនស៊ីម៉ាក់ ចុះរុករកគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់ដីចម្ការរបស់គាត់ ពីព្រោះគាត់យល់ថា គ្រាប់មីន ឬគ្រាប់ដទៃអាចនៅមានសេសសល់ នៅក្នុងដីចម្ការគាត់នៅឡើយទេ។

ads banner