មុនត្រូវប្រហារជីវិត សេដ្ឋីនីអចលនទ្រព្យវៀតណាមជាប់ចោទបន្ថែម
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ សេដ្ឋីនីវៀតណាម លោកស្រី Truong My Lan ដែលត្រូវបានតុលាការកាត់ទោសប្រហារជិវិត រឿងបន្លំប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក នាពេលថ្មីៗនេះ ត្រូវបានតុលាការកាត់ទោស ករណីលាងលុយ ជាង១៧ពាន់លានដុល្លារអាមេរិក បន្ថែមទៀត។ ក្រៅពីការលាងលុយកង្វក់ លោកស្រី Lan ក៏ត្រូវបានចោទប្រកាន់ ពីបទជួញដូររូបិយប័ណ្ណឆ្លងដែនខុសច្បាប់ផងដែរ។
គួររម្លឹកថា កាលពីខែមេសា លោកស្រី Lan ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយរកឃើញថា បានបន្លំប្រាក់ ២៧ពាន់លានដុល្លារ ប៉ុន្តែ សាលក្រមនេះ ត្រូវបានលោកស្រី ប្តឹងជំទាស់។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមផ្តោតខ្លាំងលើការបង្ក្រាបអំពើពុករលួយ លើធុរជនកំពូលៗ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ