កម្លាំងនគបាលចាប់បាន ថ្នាំញៀនជាង ៣ពាន់គ្រាប់ពីជនសង្ស័យ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគបាលចាប់បាន ថ្នាំញៀនជាងបីពាន់គ្រាប់ពីជនសង្ស័យ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គ្រឿងញៀនមេតំហ្វេតាមីន WY ចំនួន ៣៨០០គ្រាប់។ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ហើយជនសង្ស័យទាំង៣នាក់មានឈ្មោះ
១.ឈ្មោះ Tananat Kerdnoy ភេទប្រុស អាយុ៤៤ឆ្នាំ ២.ឈ្មោះ Tanakorn Eikeiv ភេទប្រុស អាយុ២២ឆ្នាំ ,៣.ឈ្មោះ Veerapat Trainut អាយុ២៨ឆ្នាំ ស្នាក់ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងនរបាលបានធ្វើការដកហូត វត្ថុតាងរួមមាន ១ថ្នាំគ្រាប់WY ចំនួន១៩កញ្ចប់ ស្មើ ៣.៨០០គ្រាប់២-ម្សៅម៉ត់ខេ មួយកូនថង់,៣-ថ្នាំគ្រាប់ អ៊ិចស្តាស៊ី ២គ្រាប់,៤-ទូរស័ព្ទដៃចំនួន ៣គ្រឿង ។
ក្រោយសួរនាំហើយជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការ។ កំលាំងនគបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានការសម្របសម្រួលនីតិវិធីពី លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យជាជនជាតិថៃចំនួន ៣ នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីអនុត្តទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ គៀន ច័ន្ទហ៊ីន