លោកអភិបាលខណ្ឌច្បារអំពៅ ចែកប័ណ្ណសមធម៍ជូនប្រជាពលរដ្ឋមានជីវភាព​ខ្វះខាតចំនួន ១០៤គ្រួសារ នៅសង្កាត់ព្រែកប្រា

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ១០៤ គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុង​ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានទទួលប័ណ្ណមូលនិធិ​សមធម៌ ប័ណ្ណគ្រួសារងាយរងហានិភ័យ សម្រាប់យកទៅប្រើប្រាស់​នៅក្នុង​ក្រុមគ្រួសារលើសេវ៉ាសុខភាព ហើយប្រជាពលរដ្ឋដែលទទួលបានប័ណ្ណ​មូលនិធិសមធម៍នេះមិនត្រឹមតែពិនិត្យ ព្យាបាលមិនអស់ប្រាក់ប៉ុណ្ណោះទេ ថែមទាំងទទួលបានសាច់ប្រាក់សុទ្ធទៀតផង ។

ពិធីចែកប័ណ្ណមូលនិធិសមធម៍ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារ​​អំពៅ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នឹងមានការចូលរួម លោកស្រី យ៉ែម ស៉ីយ៉ុន ចៅសង្កាត់ព្រែកប្រាស្តីទី ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ,លោកនាយប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកប្រា , ព្រមទាំងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកទទួលប័ណ្ណចំនួន១០៤ គ្រួសារ។

លោកចេងមុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានមតិ​សំណេះ​សំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា ប័ណ្ណមូល​និធិសមធម៍នេះ​គឺមានអត្ថប្រយោជន៍ គុណប្រយោជន៍ និងគុណតម្លៃណាស់ ក្នុងជីវភាពរស់​នៅ​ប្រចាំថ្ងៃរបស់បងប្អូន អ៊ំពូមីង ទាំងអស់គ្នា។ ចំពោះគ្រួសារណាដែល​ទទួល​បានប័ណ្ណមូលនិធិសមធម៍ ពេលមានបញ្ហាសុខភាពទៅពិនិត្យនៅមន្ទីរពេទ្យ​មិនអស់លុយទេព្រមទាំងទទួលបានសាច់ប្រាក់ទៀត ។ ហើយប័ណ្ណនេះ គឺជា​ការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលអតីតមាន​សម្ដេច​អគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

លោកអភិបាលខណ្ឌបានបន្តថា បងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋានគឺជាកម្លាំង​ចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការ​អនុវត្តគោលនយោបាយ ( ភូមិ-សង្កាត់ មានសុវត្ថិភា ) ដើម្បី សហគមន៍​យើងមានសុខសន្តិភាពរស់នៅក្នុងភាពសុខដុមរមនា មិនមានការភ័យ​ខ្លាចដែលបង្កឡើងដោយជនខិលខូចឬមុខសញ្ញាផ្សេងៗ ដូចជាគ្រឿង​ញៀនចោរកម្ម ក្មេងទំនើងជាដើម ។

ក្នុងនាមអាជ្ញាធរខណ្ឌស្នើសុំឲ្យបងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋាន​ពេលជួប​មុខ​សញ្ញាសង្ស័យ , សកម្មភាពក្មេងទំនើង និងមុខសញ្ញាប្រើប្រាស់​ឬចែកចាយ​គ្រឿង​ញៀន សូមផ្ដល់ព័ត៌មានជាបន្ទាន់ មកអាជ្ញាធរសង្កាត់ខណ្ឌឬសង្កាត់ ដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលា ។ ហើយរាល់ព័ត៌មានរបស់បងប្អូន អ៊ំពូមីង ដែលបានផ្តល់មកអោយ អាជ្ញាធរសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូន​ថែមទាំងការពារសុវត្ថិភាពរបស់បងប្អូនទៀតផង ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានរំលេចនូវអត្ថប្រយោជន៍​ដ៏មហា​សាលនៃ ការ បើកការដ្ឋាន ស្ថាបនា ព្រែកជីក ហ្វូណនតេជោ និងជំរុញឲ្យ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សង្កាត់ព្រែកប្រាក៏ដូចជា នៅក្នុងមូល​ដ្ឋាន​ខណ្ឌ​ច្បារអំពៅទាំងមូល ត្រូវ ចូលរួម អបអរសាទរអោយបាន​ផុស​ផុល​ក្នុងការគាំទ្រ គម្រោងស្ថាបនា ព្រែកជីកហ្វូណនតេជោដែល ផ្តល់សារៈសំខាន់ ធំធេងណាស់ដល់សេដ្ឋកិច្ចជាតិនិង ជា សំណង់ ប្រវត្តិសាស្ត្រសម្រាប់ប្រទេស​ជាតិ​ក៏ដូចជា កូនចៅជំនាន់ក្រោយរបស់យើង ។

ក្នុងនាមអាជ្ញាធរខណ្ឌច្បារអំពៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅ​ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទាំងអស់សូមកុំជួលផ្ទះឲ្យក្រុមរកស៊ីបើក ល្បែងអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងផ្សេងៗ ទៀត ។ ល្បែង​ស៊ី​សងទាំងអស់នោះត្រូវបាន ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហា​បវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យលុប​បំបាត់​ខាងតែ​បាន នៅទូទាំងប្រទេស មិនថាតែនៅក្នុងខណ្ឌច្បារអំពៅប៉ុណ្ណោះទេ ។ ដូច្នេះ​សូមបងប្អូនទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចខណ្ឌ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី​ឲ្យបាន​ម៉ឺងម៉ាត់បំផុត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner