ប្រធានរដ្ឋសភាកម្ពុជាចូលរួមមរណទុក្ខអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម (Video Inside)

សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី បានធ្វើលិខិតចូលរួមសម្តែងមរណទុក្ខ ចំពោះមរណភាពអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូចុង។

លិខិតចូលរួមមរណទុក្ខនេះ បានធ្វើទៅកាន់ប្រធានរដ្ឋសភា នៃប្រទេសវៀតណាម លោក ជិន ថាន់មិញ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៤។

មេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូចុង បានទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ ដោយសាររោគាពាធ។

លិខិតចូលរួមមរណទុក្ខរបស់សម្តេចមហារដ្ឋសភាធិការបតី នៃប្រទេសកម្ពុជា បានសរសេរថា «មរណភាពរបស់ឯកឧត្តមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង មិនគ្រាន់តែជាការបាត់បង់ដ៏ធំធេង របស់សាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ដ៏ធំធេងសម្រាប់យើងគ្រប់គ្នា ដែលបានដឹងអំពីការតស៊ូប្រឹងប្រែង និងបានឃើញពីសមិទ្ធផលកេរដំណែលមិនអាចកាត់ថ្លៃបានរបស់ឯកឧត្តមសម្រាប់មនុស្សជាតិ»។

លិខិតដដែលបញ្ជាក់ថា «យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងវេលាដ៏លំបាកនេះ ជាមួយក្រុមគ្រួសារឯកឧត្តម សហការី និងប្រជាជនវៀតណាមទាំងអស់»។

ads banner