ផ្ទះ២០ខ្នង និង ស្រូវពង្រោះជិត៥០ហិកតា រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង (Video Inside)
អត្ថបទដោយ៖
Apsara Net
ផ្ទះប្រជាពលរដ្ឋ២០ខ្នង និងស្រូវពង្រោះជិត៥០ហិកតា ត្រូវបានទឹកភ្លៀងជន់លិចនៅ ស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្ត ជាម ចន្ទ័សោភ័ណ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្ទាល់ និងបានណែនាំឱ្យមន្ទីរជំនាញឱ្យពន្លឿនការបើកមុខទឹកឱ្យបានធំដើម្បីសម្រួលលំហូចរន្តទឹក។
លោក ជាម ចន្ទ័សោភ័ណ បានថ្លែងថានៅភូមិព្រៃនូក ឃុំស្នំក្រពើ ជំនន់ទឹកភ្លៀងបានលិចស្រែ និងស្រូវ, លិចលំនៅដ្ឋាន និងកំពុងគម្រាមកំហែងផ្លូវលំមួយចំនួនទៅក្នុងភូមិមួយចំនួន។
លោកអភិបាលខេត្តបានក្រើនរំលឹក ដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នេះ។