ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ ចំនួន ១១វត្ត នៅខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)៖ ព្រះពុទ្ធសាសនា បានអប់រំមនុស្សឲ្យវៀរចាកនូវអំពើអកុសល ឬអំពើអាក្រក់ និងប្រកាន់យកអំពើល្អ ដែលនេះដូចគ្នានឹងសង្គមបានអប់រំឲ្យយើង កុំប្រើប្រាស់គ្រឿងញៀន ចៀសវាងកុំប្រព្រឹត្តិអំពើឧបាយមុខនានា ហើយេខិតខំធ្វើការងារមនុស្សធម៌ ឬកិច្ចការមុខរបរដែលផ្ដល់ផលប្រយោជន៍ដល់សាធារណៈជន ឬសង្គមជាតិ ជាដើម ។ ព្រះពុទ្ធសាសនា ក៏ជាបណ្ណាល័យព្រះធម៌ និងអក្សសាស្ត្រជាតិ និងបានបណ្តុះបណ្ដាលធនធានចំណេះដឹងដល់មនុស្ស ចូលរួមការងារសប្បុរសធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមតាមរយៈការនិមន្តចូលរួមពីព្រះសង្ឃ ពោលគឺ ព្រះពុទ្ធសាសនា បានរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងថែរក្សាសុខសន្តិភាព ។
នេះជាការលើកឡើងរបស់ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសនាំយក ទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគេនថ្វាយព្រះសង្ឃ ចំនួន ១១វត្ត នៅខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា វត្តនិមួយៗទទួលបាន ទៀនព្រះវស្សា ២ដើមធំ ថវិកា ១លានរៀល ព្រមទាំង សាដក និងគ្រឿងចង្ហាន់ជាច្រើនទៀតសម្រាបព្រះសង្ឃផ្គត់ផ្គង់ជីវភាព ក្នុងរដូវ ចូលកាន់ព្រះវស្សាអស់កាលត្រីមាស ដើម្បីសិក្សារៀនសូត្រព្រះធម៌ វិន័យទៅតាមពុទ្ធបញ្ញត្តិ ៕
ដោយ ៖ គៀន ច័ន្ទហ៊ីន