ន័រវេស ត្រៀមបើកដំណើរការផ្លូវសាកឡានអគ្គិសនីដោយស្វ័យប្រវត្តិ
បរទេស៖ នៅឆ្នាំក្រោយ ប្រទេសន័រវេស នឹងដាក់ឲ្យសាកល្បងប្រើផ្លូវមួយខ្សែ នៅទីក្រុង Trondheim ភាគកណ្តាលប្រទេស ដែលអាចសាកថ្មឲ្យរថយន្តអគ្គិសនីដោយស្វ័យប្រវត្តិពេលរថយន្តនោះកំពុងបើក។ បើតាមការចេញផ្សាយរបស់ គេហទំព័រព័ត៌មានបច្ចេកវិទ្យា Tech Dad នាពេលថ្មីៗនេះ។
ក្នុងការសាកល្បង ផ្លូវដែលអាចសាកថ្មីបាននេះមានប្រវែងតែ ១០០ម៉ែត្រប៉ុណ្ណោះ និងត្រូវប្រើឡានក្រុង អគ្គិសនីផលិតឡើងដោយក្រុមហ៊ុន Yuton និង Higer របស់ប្រទេសចិន។ ចំណែក ផ្លូវសាកថ្មីបាននេះ ត្រូវបានតម្លើងឧបករណ៍សាកដោយក្រុមហ៊ុនមានមូលដ្ឋាន នៅអ៊ីស្រាអែល Electreon Wireless។
ការចំណាយជំហានដំបូងសម្រាប់ផ្លូវ ១០០មែត្រនេះ ត្រូវបានប៉ាន់ប្រមាណថា មានជាង ២លានដុល្លារអាមេរិក។ នេះបើតាម Tech Dad ដដែល។
រដ្ឋាភិបាលន័រវេស រំពឹងថា បច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ នឹងកាត់បន្ថយការបំភាយកាបូន ដោយអនុញ្ញាតឱ្យរថយន្តក្រុងសាកថ្ម ដោយមិនចាំបាច់ឈប់សម្រាប់ការបញ្ចូលថ្ម៕
ប្រែសម្រួល ៖ សារ៉ាត