សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការផ្សាយព័ត៌មានចាស់និយាយថាសម្តេចរងរបួស (Video Inside)

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើសមត្ថកិច្ច ស្រាវជ្រាវរកគណនីហ្វេសប៊ុកមួយ ដែលផ្សាយព័ត៌មានចាស់ធ្វើឱ្យការយល់ច្រឡំថា សម្តេចកំពុងរងរបួសដោយការគ្រេចស្មាខាងស្តាំ និងបានចាកចេញពីប្រទេស ទៅកាន់សឹង្ហបុរី។

សម្តេចតេជោបានថ្លែងថា ការផ្សាយព័ត៌មានតាមហ្វេសប៊ុកឈ្មោះអរគុណសន្តិភាពនោះ គឺជាព័ត៌មានចាស់ដែលកើតឡើងតាំងពីឆ្នាំ២០១៩នោះមក និងសម្តេចបានចាត់ទុកថាការផ្សាយ និងបង្ហោះព័ត៌មានបែបនេះ នឹងធ្វើឱ្យមានការភ័ន្តច្រឡំថា សម្តេចបានរងរបួស និងកំពុងចាកចេញពីប្រទេស។

សម្តេចបានសរសេរតាមបណ្តាញសង្គម ជាមួយការព្រមានគណនីបណ្តាញសង្គមហ្វេសប៊ុក អរគុណសន្តិភាពនោះ «សូមកុំរពឹស»។ សម្តេចបាន «ស្នើសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់ លើករណីនេះ ដើម្បីឈានបំបាត់ Facebook ក្លែងក្លាយ និងព័ត៌មានក្លែងក្លាយ»។

ads banner