សម្តេចធិបតីប្រគល់កាណូតដឹកជញ្ជូន ៤គ្រឿង ដល់ពលរដ្ឋក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ (Video Inside)

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់កាណូតចំនួន៤គ្រឿង សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។

កាណួតទាំងបួនគ្រឿងនោះ ត្រូវបានប្រគល់ដល់ប្រជាពលរដ្ឋនៅឃុំដងកាំបិត និងឃុំមានជ័យ ក្នុងស្រុកសណ្ដាន់ កាលពីថ្ងៃទី២២កក្កដា តាមរយៈមេបញ្ជាការរងកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ។

មេបញ្ជាការរងកងពលតូចលេខ៧០ បានថ្លែងក្នុង់ពិធីប្រគល់ថា ការផ្តល់ជូនការណូតចំនួន ៤គ្រឿងនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែន ក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត និងឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

ads banner