ឯកអគ្គរដ្ឋទូតចិន Wang Wenbin ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាក្នុងបេសកកម្មការទូតរបស់លោក Wang Wenbin ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

សម្ដេចធិបតី និងឯកអគ្គរដ្ឋទូតចិន បានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យថាមពល វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិស័យកសិកម្ម និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។

២២ កក្កដា ២០២៤

#ams1minute

ads banner