យុវជនសូមត្រៀម CV ដាក់ពាក្យជាមួយក្រុមហ៊ុនធំៗចំនួន៤០ និងផ្តល់ ឱកាសការងារ ១៥០០កន្លែង ក្នុងពិព័រណ៍ការងារនៅមជ្ឈមណ្ឌលសហ​ប្រតិបត្តិការ កម្ពុជា-ជប៉ុន នៅចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ យុវជនដែលជានិស្សិតទើបនិងបញ្ចប់ការសិក្សា ក៏ដូចជាអ្នកដែលបំណងចង់ផ្លាស់ប្តូរការងារ សូមត្រៀមរៀបចំនូវប្រវត្តិរូបសង្ខប ក៏ដូចជា CV ដាក់ពាក្យជាមួយនិងក្រុមហ៊ុនធំៗចំនួន ៤០ អាចធ្វើការសាកសួរព័ត៌មាន ព្រមទាំងអាចធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន ដែលខ្លួនពេញចិត្ត នៅក្នុងកម្មវិធីពិព័រណ៍ការងារ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមសហការជាមួយសមាគមធុរកិច្ចជប៉ុន (JBAC) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច ។

លោក លឹម លាង ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា ពិព័រណ៍ការងារ ឆ្នាំ២០២៤នេះ នឹងមានក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចូលរួមជ្រើសរើសបុគ្គលិកប្រមាណជាង ៤០ក្រុមហ៊ុន ព្រមទាំងផ្តល់ឱកាសការងារប្រមាណជិត ១៥០០កន្លែង ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រារព្ធធ្វើឡើងចំនួន ២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ ធ្វើឡើងនៅអំឡុងខែកក្កដា និងលើកទី២ ធ្វើឡើងនៅខែធ្នូ។ កម្មវិធីពិព័រណ៍ការងារនេះ មជ្ឈមណ្ឌលសង្ឈឹមថា នឹងមានអ្នកចូលរួមចំនួន ៣០០០នាក់ ខណៈកាលពីឆ្នាំ២០២៣ មានចំនួនអ្នកចូលរួមច្រើនជាងនេះ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner