ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួប នាយកការិយាល័យ​អភិវឌ្ឍន៍​ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហ​ភាព​ទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងកិច្ចសហ​ប្រតិ​បត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា ជាមួយ ITU ព្រមទាំងបណ្តាប្រទេស​សមាជិក​ផ្សេងៗទៀត។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង បានដឹកនាំ​គណៈ​ប្រតិភូ ទៅទស្សនកិច្ចមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Centre – CTC) នៅខេត្តតាកែវ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល​កម្ពុជា ដើម្បីឈ្វេងយល់ពីការងារអាទិភាពក្នុងការអភិវឌ្ឍវិស័យនានា​របស់​ក្រសួងផងដែរ។

លោកបណ្ឌិត Cosmas Zavazava បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ​បត្តិ​ការ​ដ៏ល្អរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ITU និងកោត​សរសើរចំពោះសមទ្ធិផលដែលក្រសួងសម្រេចបាន ជាពិសេស​គឺគំនិតផ្តួច​ផ្តើមឱ្យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងថ្នាលផ្ទៀងផ្ទាត់ឯកសារ​របស់រាជរដ្ឋាភិបាល verify.gov.kh៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner