ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បង្កើនជើងហោះហើរ (Video Inside)

ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបើកជើងហោះហើរថ្មីបន្ថែមទៀត ពីកោះភូកេត ប្រទេសថៃ មកអាកាសយានដ្ឋានសៀមរាប នៅចុងខែតុលាខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចាប់ផ្ដើមបើកជើងហោះហើរ នៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងដំណើរការដំបូង, ក្រុមហ៊ុននេះមានយន្តហោះថ្មីចំនួន ២គ្រឿង ដោយហោះហើរ ៤ជើងក្នុង ១ថ្ងៃ ចេញដំណើរពីភ្នំពេញ ទៅខេត្តសៀមរាប និងរវាងក្រុងព្រះសីហនុ និងខេត្តសៀមរាប។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសពីបើកជើងហោះហើរថ្មី ពីអាកាសយានដ្ឋានសៀមរាប ទៅកោះភូកេត ប្រទេសថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

ការហោះហើរថ្មីនេះ នឹងធ្វើឡើង ៣ជើងក្នុងមួយសប្ដាហ៍ ក្នុងតម្លៃ ៧០ដុល្លារ សម្រាប់ ១ជើង និង ១១២ដុល្លារ សម្រាប់តម្លៃទៅ-មក ដើម្បីឆ្លើយតបទៅនឹងកំណើន នៃតម្រូវការរបស់ភ្ញៀវទេសចរ។

ads banner