ចំណេះដឹងខ្លះៗអំពីកីឡាអូឡាំពិកប៉ារីស Olympic Education«ពីធីបើក opening ceremony »

១.កាលពី១០០ឆ្នាំមុន ទីក្រុងប៉ារីសធ្លាប់ជាម្ចាស់ផ្ទះការប្រកួតកីឡាអូពិកម្តង គឺនៅឆ្នាំ 1924 គឺជាការប្រកួតកីឡាអូឡាំពិកលើកទី៨ ហើយរយះពេល 100 ឆ្នាំក្រោយ ទីក្រុងប៉ារីសក៏ក្លាយជាម្ចាស់ផ្ទះអូឡាំពិកលើកទី៣៣។

២- ពិធីបើកការប្រកួតកីឡាអូឡាំពិកលើកនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល នឹងប្រព្រិត្តឡើងក្រៅពហុកីឡាដ្ឋាន ដោយពិធីបើកកីឡាអូឡាំពិកប៉ារីស 2024 ត្រូវធ្វើឡើងតាមដងទន្លេសែន ដោយតំរូវអោយអត្តពលិកនិងប្រតិភូទាំង ២០៦ NOCs ជិះទូកចំនួន ៨៥ គ្រឿង ហែរក្បួន Parade

៣- អ្នកកាន់ជាតិប្រទេសនីមួយត្រូវពីរ គឺកីឡាករ១រូប កីឡាការិនី១រូប ដើម្បីអោយមានសមភាពយែនឌឺ។ សំរាប់កម្ពុជា កីឡាករអត្តពលកម្ម ឈុន ប៊ុនថន និង កីឡាការិនី ហែលទឹក សាក់ប៊ុន អប្សរា កាតារីណា ត្រូវបានជ្រើសអោយកាន់ទង់ជាតិ 🇰🇭 ៕ credit ញ៉ាន សូខវិសាល
កែសម្រួល ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner