ឯកឧត្តមបណ្ឌិត ជុក ជំនោរ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនាពិធីបើកកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ៖ ទស្សនវិស័យអំពី «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនាពិធីបើកកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ៖ ទស្សនវិស័យអំពី «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះ ត្រូវបានសហការរៀបចំដោយស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដើម្បីពិភាក្សាក្នុងន័យផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ក្នុងវិស័យទេសចរណ៍ ពិសេសបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវចក្ខុវិស័យរួម «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ៕
ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner