អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនទៀន ព្រះវស្សាដល់ព្រះសង្ឃ២៦វត្តនៅចម្ការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច
កំពង់ធំ៖នៅចម្ការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្ដេច តេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំង បច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃមកពី២៦វត្តកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
វត្តទាំង២៦វត្តមកពីឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ក្នុងនាមជាអ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ាជានិច្ចកាលតែងតែរៀបចំ ទៀន ព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យផ្សេងៗប្រគេនព្រះសង្ឃ និង វត្តអារាម ជារៀងរាល់ឆ្នាំ។ក្នុងឆ្នាំនេះអ្នកឧកញ៉ាទាំងពីរបាន ប្រគេន សរុបដល់ ៤៦វត្ត ។ក្នុងនោះមាន២៦ វត្តសម្រាប់ខេត្តកំពង់ធំ, ១៣វត្តសម្រាប់ខេត្តពោធិ៍សាត់ និងបីវត្តសម្រាប់ខេត្តកណ្ដាល។ សរុបទឹកប្រាក់ ២៥០លានរៀល ៕
ដោយ៖ប៊ុន រដ្ឋា