ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋ ខេត្តកណ្តាល គាំទ្រសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
(ខេត្តកណ្តាល)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋ បានបង្ហាញពីសក្ខីភាពគាំទ្រសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និង ការគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះអគ្គមគ្គុទេសក៍បិតាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមគំនិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ ព្រែកជីហ្វូណនតេជោ ហើយដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យលេចចេញជារូបរាង ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ព្រែកជីហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រុំអនុវត្តន៍យ៉ាងសស្រាក់សស្រាំ ឲ្យចេញជាសមិទ្ធិផល ពិតប្រាកដ ទុកជាកេរមតកដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ។
សក្ខីភាពគាំទ្រសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម កែវ បេងវឌ្ឍន៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវិហារលួងឃុំផ្សារដែក និង ឃុំភ្នំបាត រួមទាំងសហការី បានប្រគេន ទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ និង វត្តចំនួន ២៤ ស្ថិតក្នុងឃុំវិហារលួង ឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៤ ។
ឯកឧត្តម កែវ បេងវឌ្ឍន៍ មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និង ឯកឧត្តមបណ្ឌិតសភាចារ្យជូ វិជិត្ត អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យ ដែលត្រូវប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ និង វត្តចំនួន ២៤ រួមមាន ៖
បច្ច័យកសាង ២៤ វត្ត សរុបចំនួន ១២ ០០០ ០០០ រៀល
- បច្ច័យប្រគេនព្រះចៅអធិការ ២៤ វត្ត ២ ៤០០ ០០០ រៀល
- បច្ច័យប្រគេនព្រះភិក្ខុសង្ឃ ២៤ អង្គ ១ ២០០ ០០០ រៀល
- បច្ច័យប្រគេនតាអាចារ្យ ២៤ នាក់ ៩៦០ ០០០ រៀល
- បច្ច័យប្រគេនតាជីយាយជី ១០០ នាក់ ១ ០០០ ០០០ រៀល
- បច្ច័យប្រគេនឧបាសកឧបាសិកា ៥០ នាក់ អស់ ៥០០ ០០០ រៀល
- បច្ច័យពុទ្ធមណ្ឌលវិបស្សនាធុរៈ ៥០០ ០០០ រៀល
- បច្ច័យព្រះកេសា ១០០ ០០០ រៀល
សរុបផ្នែកបច្ច័យ ១៨ ៦៦០ ០០០ រៀល
ប្រគេន÷ - ទានព្រះវស្សា ចំនួន ២៤ គូ
- ផ្សារដក ចំនួន ៤៨ ប្រអប់
- អង្ករ ចំនួន ២៤ បាវ
- មីម៉ាម៉ា ចំនួន ៤៨ កេស
- ទឹកបរិសុទ្ធចំនួន ៤៨ កេស
- ទឹកត្រីចំនួន ៤៨ យួរ
- ទឹកស៊ីអុីវ ចំនួន ៤៨ យួរ
សរុបផ្នែកទេយ្យទាន ១៤ ៥៩៥ ០០០រៀល និងចំណាយថវិការៀបចំកម្មវិធីចំនួន ៣លាន ៣សែន ១ម៉ឺនរៀល ៕
ប្រភព ៖ ព័ត៌មានខេត្តកណ្តាល