អង្គការសំអាតទន្លេ សមុទ្រ-ROC បញ្ជូនទូកកំចាត់សំរាមទៅសំអាតព្រែកជីកហ្វូណនតេជោស្ថិតនៅក្នុង ភូមិព្រែកតាកែវ ខេត្តកណ្តាល
(ខេត្តកណ្ដាល)៖ គិតមកដល់ត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ម្សិលម៉ិញនេះសំរាមជាង១៨៩០ តោនត្រូវបានប្រមូលចេញពី ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។ សំរាមទាំងអស់ត្រូវបានញែកតាមប្រភេទ ដើម្បីបំលែងជាថាមពល និង ផលិតជាស៊ីម៉ង់។
នេះជាជោគជ័យមួយដ៏ធំធេងក្នុងការចូលរួមថែរក្សាអនាម័យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ជីវៈចម្រុះក្នុងទឹក លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង លើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសក្នុងនាមប្រទេសជាសមាជិកគណៈកម្មាធិការទន្លេមេគង្គ កម្ពុជា បានបង្ហាញពីភាពទទួលខុសត្រូវលើការគ្រប់គ្រងសំរាមមិនឲ្យមានក្នុងទន្លេទាំងអស់របស់យើង។នេះបើតាមការឱ្យដឹងពីសំណាក់ លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ។
លោក នូ សុវណ្ណបានឱ្យដឹងបន្ថែមថា ដើម្បីបង្ហាញការចូលរួមពេញទំហឹងក្នុងថែរក្សាអានាម័ យប្រភពទឹកធម្មជាតិទាំងអស់ អង្គការសំអាតទន្លេ សមុទ្រ បាននឹងកំពុងត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាម រយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើតនូវប្រព័ន្ធគ្រប់គ្រងសំរាមឲ្យបានកាន់តែល្អប្រសើរ នៅពេលព្រែកដ៏ កហ្វូណនតេជោត្រូវបានសាងសង់រួច។
លោកក៏បានបញ្ជាក់ឱ្យដឹងដែរថា យើងអាចសំអាតសំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់ ស្កាត់ការចោលបំពុលដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួមពេញលេញពីប្រជាពលរដ្ឋ ម្ចាស់ជំនួយ និង មានបរិយាកាសគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។
គួរបញ្ជាក់ថានៅថ្ងៃ២៨ ខែ កក្កដានេះដែរ អង្គការសំអាតទន្លេ សមុទ្រ ក្រោមបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ មានការគាំទ្រថវិការពីក្រុមហ៊ុន Leader Energy Group Berhad, មន្ទីរបរិស្ថានខេត្តកណ្តាល និងអាជ្ញាធរស្រុកកៀនស្វាយ បានរៀបចំកម្មវិធី អប់រំប្រជាពលរដ្ឋពីការរក្សាអនាម័យទន្លេ និងចុះ សំអាតសំរាមចេញពីព្រែកជីកហ្វូណន ព្រែកតាកែវ និងបរិវេណការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សម្ពោធបើកជាផ្លូវការ ដែល នឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សមាសភាពចូលរួមចំនួន១០០០នាក់ រួមមានបុគ្គលិកអង្គការសំអាតទន្លេ សមុទ្រ ថ្នាក់ដឹកនាំថ្នាក់និងមន្ត្រីមន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុក ប្រជាពលរដ្ឋ យុវជន អ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្សផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ