លោក បួនហ៊ីង សុធីយ៉ា និងលោកស្រី សេង សុមេត្តា មានទីលំនៅបច្ចុប្បន្នស្ថិតនៅសង្កាត់ព្រែកលៀប
អត្ថបទដោយ៖
AMS OneMinute
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីមួយកន្លែង ដែលបានទិញពីឈ្មោះ នៃ ភក្តី និងប្រពន្ធឈ្មោះ កា វណ្ណៈ ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ មានព្រំប្រទល់៖
- ខាងជើងទល់នឹង ហ៊ង បូរ៉ា (ហិចតាទី១២ +ទី១៣)
- ខាងត្បូងទល់នឹង ប៊ុន ធាវី
- ខាងកើតទល់នឹង ប្រឡាយព្រំប្រទល់ភូមិធំ
- ខាងលិចទល់នឹង ហិចតាទី១៦។ ដែលមានលិខិតបញ្ជាក់លេខ 384/05.កក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់លោក ឃី សុង មេឃុំក្បាលកោះ ។ ហើយយើងខ្ញុំបានបាត់ឯកសារច្បាប់ដើមខាងលើនេះដោយមិនដឹងវង្វេងដៃទុកនៅកន្លែងណាឬក៏ជ្រុះបាត់នៅកន្លែងណាឡើយ ហើយក៏រកមិនឃើញរហូតមកទល់នឹងសព្វថ្ងៃ មិនដឹងថាបាត់នៅកន្លែងណាទេ។
ប្រសិនបើ ថ្ងៃក្រោយមានការពាក់ព័ន្ធនឹងការយកទៅដាក់បញ្ចាំ ការធ្វើហ៊ីប៉ូតែកជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិ ធ្វើអំណោយទៅឱ្យបុគ្គលណាផ្សេង យើងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធរាល់ការយកឯកសារនេះ ប្រើប្រាស់ខុសច្បាប់ផ្សេងៗ។
#ams1minute