ក្រសួងធនធានទឹក៖ស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាប ស្ទឹងខ្លះឡើងជិតដល់និងលើសពីកម្ពស់ទឹកប្រុងប្រយ័ត្ន
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅព្រលប់ថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹងថា ស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់ស្ទឹងខ្លះឡើងជិតដល់និងលើសពីកម្ពស់ទឹកប្រុងប្រយ័ត្នទៀតផង។
ក្រសួងធនធានទឹកក៏បានរំលឹកដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ៖ដេប៉ូ
សូមជូនសេចក្តីជូនដំណឹង៖
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។