អ្នកទេសចររាប់សិបនាក់ពុលអាហារនៅវៀតណាម

ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា អ្នកទេសចរជិត៥០នាក់ បានពុលអាហារ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗនៅតំបន់រមណីយដ្ឋានឆ្នេរសមុទ្រ Mui Ne នៃខេត្ត Binh Thuan ។
 
អាជ្ញាធរសុខាភិបាល បានឱ្យដឹងថា អ្នកទេសចរទាំងនេះស្ថិតក្នុងក្រុមទេសចរណ៍សរុបជិត២០០ នាក់ ដែលទៅដើរកម្សាន្តនៅខេត្ត Binh Thuan ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនបានបង្ហាញពីសញ្ជាត ឬព័ត៌មានលម្អិតអំពីភ្ញៀវទាំងនោះទេ។
 
កាសែតវៀតណាមដដែលផ្សាយថា កាលពីថ្ងៃសុក្រ អ្នកទេសចរទាំងនេះបានទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋាន Canh Buom Vang។ នៅថ្ងៃសៅរ៍ ពួកគេបានទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយ ក្នុងរមណីយដ្ឋាន Sailing Bay។ លុះដល់រសៀលថ្ងៃដដែល ភ្ញៀវទេសចរ ចំនួន៤៨នាក់ ឈឺពោះ រាគ និងក្អួត។
 
មន្ទីរសុខាភិបាលខេត្ត Binh Thuan បានបើកការចុះត្រួតពិនិត្យ ប្រមូលសំណាកអាហារ នៅតាមភោជនីយដ្ឋានទាំងនោះ។ លទ្ធផលនៃការត្រួតពិនិត្យ អាចនឹងត្រូវបានប្រកាស ក្នុងរយៈពេល ប្រមាណ ពី៣ ទៅ៥ថ្ងៃ បន្ទាប់ នេះបើតាម VNexpress ដដែល៕
 
ប្រភព VNexpress, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner