កោះបាលី រឹបអូសសាច់ឆ្កែរាប់រយក្បាល

ហ្សាកាតា៖ ប្រធានសណ្តាប់ធ្នាប់សាធារណៈ នៅលើកោះបាលី លោក Dharmadi បានអះអាង នាពេលថ្មីៗនេះថា មន្ត្រីជំនាញបានរឹបអូសសាច់ឆ្កែរាប់រយក្បាល និងសាច់ឆៅរាប់សិបគីឡូក្រាម នៅតំបន់រមណីយដ្ឋានដ៏ល្បី មួយនេះ។
 
ប្រភពដដែលនេះបានអះអាងថា ក្នុងពេលរឹបអូស កាលពីសប្តាហ៍មុន អាជ្ញាធរបានរកឃាត់ខ្លួនអ្នកលក់សាច់ឆ្កែ ចំនួនបីនាក់ បានរឹបអូសសាច់ឆ្កែចំនួន ៥០០ ក្បាល ព្រមទាំង រឹបអូសសាច់សត្វឆ្កែឆៅ ចំនួន៥៦ គីឡូក្រាម ពីអ្នកលក់ម្នាក់ទៀត នៅស្រុក Jembrana។
 
នៅឥណ្ឌូនេស៊ី ការលក់សាច់ឆ្កែ ជារឿងខុសច្បាប់។ សម្រាប់កោះបាលី អាជ្ញាធរបានហាមឃាត់ការជួញដូរសាច់ឆ្កែ កាលពីឆ្នាំមុន។ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារ ៣ខែ ឬ ពិន័យជាប្រាក់ ជាង៣ពាន់ដុល្លារអាមេរិក ប្រសិនបើត្រូវបានរកឃើញថា មានកំហុស ប៉ុន្តែ ការជួញដូរនៅតែមាន។
 
លោក Dewa បាននិយាយថា អាជ្ញាធរកំពុងបន្តស៊ើបអង្កេតករណីឧក្រិដ្ឋកម្មតូចតាច ស្វែងរកជនល្មើសលក់សាច់ឆ្កែ ពីព្រោះអាជ្ញាធរចង់ផ្តល់ឱកាសឱ្យអ្នកលក់សាច់ឆ្កែទាំងនោះ ផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេ ឡើងវិញ៕
 
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner