រថយន្តបុករថភ្លើងដឹកមនុស្ស៨០០នាក់នៅរុស្ស៊ី

មូស្កូ៖ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០០នាក់បានរងរបួស កាលពីថ្ងៃចន្ទ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរជាង ៨០០នាក់ បានបុកជាមួយឡានដឹកទំនិញមួយគ្រឿង នៅឯផ្លូវរថភ្លើងឆ្លងកាត់ នាភាគខាងត្បូង នៃប្រទេសរុស្ស៊ី។

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា អ្នករងរបួស រួមមានទាំង កុមារ ១៥នាក់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។

គណៈកម្មាធិការស៊ើបអង្កេតសង្ស័យថា ជាឧក្រិដ្ឋកម្ម ដោយត្រូវស្រាវជ្រាវ បន្ថែមទៀត។ ប៉ុន្តែ ប្រតិបត្តិកររថភ្លើងរដ្ឋរុស្ស៊ី បានស្តីបន្ទោសអ្នកបើកបររថយន្តដឹកទំនិញ ចំពោះឧប្បត្តិហេតុនេះ។

ប្រភពបានបន្តថា អ្នកបើកបរឡានបានបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ហើយបានបើករថយន្តឆ្លងកាត់ ក្នុងពេលដែលប្រព័ន្ធភ្លើងសញ្ញានៅចំណុច មានរថភ្លើងឆ្លងកាត់ ដំណើរការ ត្រឹមត្រូវ។ ប្រភពបានបន្ថែមថា អ្នកបើកបររថភ្លើង បានប្រើហ្វ្រាំងសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែ ការប៉ះទង្គិចគ្នាមិនអាចជៀសពីការប៉ះទង្គិច ដោយសារតែចម្ងាយរវាងរថភ្លើងនិងឡានដឹកទំនិញ នៅខ្លីពេក។ រថភ្លើងបានធ្វើដំណើរក្នុងល្បឿន ៦៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង មុនពេលបុកគ្នា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner