កាន់តែងាយស្រួល! OpenAI បន្ថែម Search Engine ទៅក្នុង ChatGPT
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន OpenAI បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនកំពុងដាក់ឱ្យដំណើរការសាកល្បង នូវមុខងារស្វែករក ឬ Search Engine ទៅក្នុង ChatGPT ដោយឲ្យឈ្មោះមុខងារនេះថា SearchGPT។

ស្រដៀងនឹង Search Engine របស់ក្រុមហ៊ុន Google ដែលអាចផ្តល់អាចឲ្យអ្នកប្រើប្រាស់រកព័ត៌មានចម្រុះបែប “SearchGPT” នឹងតភ្ជាប់ជាមួយ ChatGPT តែម្តង។ បច្ចុប្បន្ននេះ SearchGPT បានដាក់ឲ្យប្រើប្រាស់តែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយមិនទាន់ទូលំទូលាយនោះទេ។
ក្រុមហ៊ុន OpenAI អះអាងថា SearchGPT ត្រូវបានរចនាឡើងដោយបញ្ចូលគ្នានូវបញ្ញាសិប្បនិម្មិត AI និងព័ត៌មានដែលដកស្រង់ចេញពីគេហទំព័រនានា ក្នុងគោលបំណងឆ្លើយនឹងសំណួរតាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងឆាប់រហ័ស និងផ្តល់ប្រភពនូវពាក់ព័ន្ធច្បាស់លាស់។
OpenAI ក៏បានឲ្យអ្នកចង់ប្រើប្រាស់ SearchGPT ចុះឈ្មោះក្នុងបញ្ជីរង់ចាំដើម្បីសាកល្បងប្រើប្រាស់មុខងារ SearchGPT ដោយឥតគិតថ្លៃ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា