សម្តេចធិបតីចុះពិនិត្យស្ថានភាពប្រជាជនតាមបណ្តោយព្រំដែនភាគឥសាន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យសកម្មភាពជួសជុលផ្លូវ តាមខ្សែបន្ទាត់ព្រំដែន និងជីវភាពរបស់ប្រជាពលរដ្ឋ នៃខេត្តភាគឥសាន ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ ដំណើរតាមរថយន្តថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៤ បានធ្វើនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

សម្តេចបានសរសេរតាមបណ្តាញសង្គមបញ្ជាក់ថា «ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ បានធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវ តាមបន្ទាត់ព្រំដែន របស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែង អំពីស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែន កម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួន ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី»។

សម្តេចនាយករដ្ឋមន្ត្រីបានសរសេរបន្តថា «កម្លាំងដែលអាចការពារ បូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែនប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែងបំផុត គឺប្រជាជន, មិនមែនកងកម្លាំងប្រដាប់អាវុធទេ»។

សម្តេចសរសេរបន្តថា «ហេតុដូច្នេះ ការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែន គឺជាការចាំបាច់»។

ads banner