សម្តេចធិបតីចូលរួមមរណទុក្ខអាកាសយានិក ២រូប ក្នុងព្រឹត្តិការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេរតាមបណ្តាញសង្គមនៅថ្ងៃទី៣០ កក្កដា សម្តែងក្តីទុក្ខព្រួយ និងចូលរួមមរណទុក្ខ លោកវរសេនីយទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានបាត់បង់ជីវិត ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រ Z9-MH-912។ សាររបស់សម្តេចធិបតី បានធ្វើឡើងក្រោយការរុករករយៈពេល១៨ថ្ងៃរួចមកនេះ សាកសពអាកាសយានិកយោធាទាំង ២រូប និងឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញស្ថិតនៅតំបន់ភ្នំយ៉ាវយ៉ៃ។ ក្នុងសារចូលរួមរំលែកមរណទុក្ខនេះផងដែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមថវិកាឧបត្ថម្ភចំនួន ៤០០លានរៀល ដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ។ អប្សរាណិតរាយការណ៍