ចាប់ក្មេងទំនើង១០នាក់បង្ហោះម៉ូតូនៅខណ្ឌសែនសុខ (Video Inside)

ក្មេងទំនើង១០នាក់ ដែលបានបង្ហោះម៉ូតូ នៅខណ្ឌសែនសុខ ត្រូវបានចាប់ឃាត់ខ្លួន ខណៈសម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាបង្កើនចំណាត់ការជាបន្ថែមទៀត ចំពោះក្មេងទំនើងបង្ហោះម៉ូតូនេះ។

ការបង្រ្កាបបានធ្វើឡើងកាលពីវេលាម៉ោង៤កន្លះរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងពីរផ្សេងគ្នា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានថ្លែងថា ការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូទាំង ១០នាក់ ត្រូវបានបង្ក្រាបនៅសង្កាត់អូរបែកក្អម មួយករណី និងនៅសង្កាត់ឃ្មួញ មួយករណី។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ដកហូតម៉ូតូរក្សាទុក នៅអធិការខណ្ឌសែនសុខចំនួន៣ខែ។

ads banner