ព្រះចៅអធិការវត្តមហាមន្រ្តី អាជ្ញាធរសង្កាត់ និងយុវជនពិសេសសម្តេចតេជោ ជួបជុំគ្នាលើកផ្ទាំងគាំទ្រអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ គម្រោងដ៏មហាសាល និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា នឹងចាប់ផ្តើមបើកការដ្ឋាន គឺព្រែកជីកហ្វូណនតេជោ។ ចំពោះព្រះចៅអធិការវត្តមហាមន្រ្តី ឈឿន ភន់, ចៅសង្កាត់អូឡាំពិក ពា ហន សិស្សានុសិស្ស តំណាងយុវជន នាំគ្នាជួបជុំដើម្បីចេញសារអបអរសាទរគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមចូលរួម វាយស្ករ គោះជួង ទះប៉ោង ជាដើម នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ។ ពិសេសសូមដឹងគុណមហាធំធេង សម្តេចតេជោ និងសម្តេចធិបតី ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

ក្នុងនាមជាព្រះចៅអធិការ និងតំណាងឱ្យវត្តមហាមន្ត្រី ពុទ្ធបរិស័ទ ប្រជាជនមូលដ្ឋាន គឺមានការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់ជាផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជា។ សម្រាប់វត្ត មហាមន្ត្រី​បានត្រៀមរួចរាល់ ក្នុងការចូលរួមសាទរ ការបើកការដ្ឋានសាងសង់នាពេលនេះ។ វត្តនឹងចូលរួមទូងស្គរ និងវាយគង បន្លឺសំឡេងសាទរចំពោះការចាប់ផ្ដើមសាងសង់សមិទ្ធផលជាតិនេះ វត្តផ្ទាល់ក៏បានបានរៀបចំរួចរាល់នៅលើព្រះវិហារផងដែរ។

ព្រះអង្គមានសង្ឃដីកាថា គម្រោងព្រែកជីកហ្វូណនតេជោ ពិតណាស់បានធ្វើឱ្យប្រជាជនខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងឧបមា ពិសេសស្របតាមគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧នេះ ពោល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ប្រកបដោយកម្លាំងថាមពល និងឈ្លាសវៃ ក្នុងកិច្ចការសង្គមជាតិ។

ចំពោះលោក ហេង សំណាង ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែនបានបថ្ថែមថា ជាមួយគ្នានេះដែរ ស្របតាមរដ្ឋបាលរាជធានីភ្នំពេញ និងត្រៀមការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោផងដែរ និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមទាំងអស់គ្នា។ ពិសេស គឺជាកិច្ចសម្តែងនូវគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់បូជាសាច់ស្រស់ ឈាមស្រស់ ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព និងរីកច្រើមមកដល់សព្វថ្ងៃនេះ ហើយពិសេសសូមដឹកគុណតម្លៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចតែងតែយកចិត្តទុកដាក់នឹងប្រជាជនខ្មែរ ខិតខំស្វែងរកអ្នកវិនិយោគទុននានា ធ្វើយ៉ាងណាឱ្យប្រទេសជាតិកាន់តែមានភាពរីកចម្រើនជារៀងដរាប៕
ដោយ៖ពលជ័យ

ads banner